ការកម្សាន្ត



អំពីកីឡា
បាល់ទាត់គឺជាកីឡាមួយក្នុងចំណោមកីឡាដែលមានប្រជាប្រិយជាងគេ ទោះបីជាយ៉ាងណាវិជ្ជាជីវករខាងកីឡាបានរៀបចំកីឡាជាច្រើនអសកលនៅកម្ពុជាមិនដូចជានៅបណ្ដាប្រទេសលោកខាងលិចឡើយ ពីព្រោះដោយសារលក្ខខណ្ឌសេដ្ឋកិច្ច។ បាល់ទាត់ត្រូវបាននាំមកកម្ពុជាដោយពួកបារាំងនិងពេញនិយមដោយអ្នកនៅក្នុងស្រុក។[១២០] ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានត្រៀមគ្រប់គ្រងពានរង្វាន់អាស៊ី១៩៧២លើកទីបួន ក៏ប៉ុន្តែការរីកចម្រើនបានធ្លាក់ចុះចាប់តាំងពីសម័យសង្គ្រាមរដ្ឋប្បវេណីមកម៉្លេះ។ កីឡាលោកខាងលិចដូចជាបាល់ទះ កាយវប្បកម្ម វាយកូនគោលវាល សហភាពបាល់អោប វាយគោលចូលឡូ និងបាល់បោះកំពុងទទួលបានប្រជាប្រិយភាព។ កីឡាក្នុងស្រុករួមមានការប្រណាំងទូកប្រពៃណី ប្រណាំងក្របី ប្រដាល់សេរី ចំបាប់បុរាណខ្មែរ និងល្បុក្កតោ។ កម្ពុជាដំបូងបានចូលរួមក្នុងកីឡាអូឡាំពិកកំឡុងល្បែងអូឡាំពិករដូវក្ដៅ១៩៥៦ដែលបញ្ជូនពួកអ្នកជិះសេះ។ កម្ពុជាក៏បានអញ្ជើញជាកិត្តិយសក្នុងល្បែងល.ក.ប.ថ. រឺ GANEFO ឆ្លាស់គ្នានឹងល្បែងអូឡាំពិក នៅក្នុងទសវត្សឆ្នាំ១៩៦០។






អំពីរបាំ
របាំរបាំខ្មែរត្រូវបានបែងចែកទៅជាចំណាត់ថ្នាក់បីធំៗ: របាំបុរាណខ្មែរ របាំប្រជាប្រិយ និងរបាំសង្គម។ ដើមកំណើតពិតប្រាកដនៃរបាំបុរាណខ្មែរត្រូវបានគេជជែកវែកញែក។ ពួកអ្នកប្រាជ្ញខ្មែរក្នុងស្រុកភាគច្រើនបំផុតទាញទម្រង់របាំសម័យត្រឡប់ទៅសម័យអង្គរវិញ ដែលមើលទៅមានភាពស្រដៀងៗគ្នាក្នុងចម្លាក់ប្រាសាទសម័យនោះ ពេលនោះដែរ អ្នកដទៃទៀតបានប្រកាន់ថាក្បាច់របាំខ្មែរសម័យទំនើបត្រូវបានរៀន (រឺ រៀនឡើងវិញ) ពីពួកអ្នករបាំរាជវាំងសៀមនៅក្នុងទសវត្សឆ្នាំ១៨០០។
របាំបុរាណខ្មែរគឺជាទម្រង់នៃសិល្បៈសំដែងដែលមានរបៀបត្រូវបានបង្កើតឡើងក្នុងរាជវាំងកម្ពុជា សំដែងឡើងសម្រាប់ការកំសាន្តនិងគោលបំណង​ប្រារព្ធពិធីផ្សេងៗ។[១២១] របាំទាំងនេះត្រូវបានសំដែងដោយបុរស និងស្ត្រីដែលបានហ្វឹកហាត់ខ្ពស់ប្រកបដោយសម្លៀកបំពាក់សាំញ៉ាំក្នុងទីសាធារណៈដើម្បីវិភាគទានដល់ការបន់ស្រន់ រឺ ដើម្បីសំដែងនូវរឿងរ៉ាវប្រពៃណី និងកំណាព្យវីរកថា ដូចជារាមកេរ្តិ៍ កំណែរឿងរាមាយណៈរបស់ខ្មែរ។ [១២២] ត្រូវបានគេស្គាល់ជាផ្លូវការថាជារបាំព្រះរាជទ្រព្យ របាំនេះត្រូវប្រគំឡើងដោយតន្ត្រីវង់ភ្លេងពិណពាទ្យដែលបន្ទរដោយអ្នកច្រៀងបន្ទរជាច្រើន។
របាំប្រជាប្រិយខ្មែរ ជានិច្ចជាកាលបានសំដែងដោយតន្ត្រីមហោរី ប្រារព្ធឡើងដោយក្រុមជនជាតិនិងវប្បធម៌ផ្សេងៗនៃកម្ពុជា។ របាំប្រជាប្រិយមានដើមកំណើតក្នុងភូមិស្រុកនានានិងបានសំដែងភាគច្រើនដោយពួកអ្នកស្រុកឱ្យពួកអ្នកស្រុកដូចគ្នាមើល។[១២៣] ការសំដែងទាំងនេះត្រូវបានកែច្នៃតិចតួចនិងស្លៀកសម្លៀកបំពាក់ ដែលពួក អ្នករបាំតែងតួជាពួកកុលសម្ព័ន្ធភ្នំ ពួកចាម រឺពួកកសិករ។ ជាធម្មតា របាំនេះមានល្បឿនលឿនជាងរបាំបុរាណ របាំប្រជាប្រិយសំដែងនូវសាច់រឿងមនុស្សសាមញ្ញ ដូចជាស្នេហា កំប្លែង រឺ ការទប់ស្កាត់ព្រលឹងបិសាច។[១២៣]
ការរាំរែកក្នុងសង្គមត្រូវបានរាំដោយពួកភ្ញៀវនៅក្នុងពិធីលៀងសោយភោជ ពិធីជប់លៀង រឺ ការប្រជុំគ្នាក្នុងសង្គមក្រៅផ្លូវការផ្សេងៗ។ ការរាំរែកក្នុងសង្គមតាមប្រពៃណីខ្មែរគឺស្រដៀងៗនឹងអ្វីដែលមានក្នុងប្រទេសជាតិអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ឧទាហរណ៍រួមមានរាំវង់ និងរាំក្បាច់ក៏ដូចជាសារ៉ាវ៉ាន់ និងឡាំលាវ (រាំលាវ)។ ការរាំរែកដែលមានប្រជាប្រិយបែបលោកខាងលិចសម័យទំនើបរួមមានឆាត់ៗឆា បូឡេរ៉ូ និងម៉ាឌីសុនក៏បានជះឥទ្ធិពលដល់ការរាំរែកក្នុងសង្គមខ្មែរដែរ។


តន្ត្រីខ្មែរបុរាណចុះកាលបរិច្ឆេទត្រឡប់ទៅក្នុងរង្វង់នៃសម័យចក្រភពខ្មែរ ព្រះរាជរបាំដូចជា របាំអប្សរាគឺជានិមិត្តរូបនៃវប្បធម៌ខ្មែរ ក៏ដូចជាវង់ភ្លេងមហោរីដែលជាវង់ភ្លេងអមទៅនឹងរបាំអស់ទាំងនោះ។ ទម្រង់តន្ត្រីស្រុកស្រែបន្ថែមពីនោះរួមមានចាប៉ី និងអាយ៉ៃ។ កាលពីសម័យមុនសិល្បៈតន្ត្រីបែបនេះគឺមានការពេញនិយមនៅជំនាន់ចាស់ៗនិងជាញឹកញយសិល្បៈតន្ត្រីនេះសម្ដែងតែឯងដោយ​បុរសម្នាក់កេះចាប៉ី (ហ៊្គីតាខ្មែរ) ចន្លោះកំណាព្យកាព្យឃ្លោងដែលច្រៀងគ្មានភ្លេង។ ទំនុកច្រៀងរាល់ដងមានសាច់រឿងសីលធម៌ រឺសាសនា។ អាយ៉ៃត្រូវបានសំដែងតែឯង រឺ ដោយបុរសម្នាក់ និងស្ត្រីម្នាក់ហើយជាធម្មតាសព្វដងមានរឿងកំប្លែងផង។ វាគឺជាទម្រង់នៃបទនិពន្ធទំនុកច្រៀង ដែលពោរពេញដោយឃ្លាមានន័យពីរយ៉ាងជាធម្មតា ត្រូវបានគេបង្កើតជានាដកថា រឺ កាព្យឥតព្រាងទុកភ្លាមៗទាំងស្រុង និងជាមួយការបញ្ចេញបញ្ចូលពាក្យសម្ដី។ នៅពេលបានច្រៀងជាគូ ប្រុស រឺ ស្រីម្ដងម្នាក់ ដោយមានការឆ្លើយឆ្លងកាព្យ រឺពាក្យប្រដៅដែលចេញដោយភាគីម្ខាងទៀតដើម្បីឱ្យអ្នកម្ខាងទៀតដោះស្រាយ រួមជាមួយការបន្ទរដោយការលេងឧបករណ៍ភ្លេងខ្លីៗនៅចន្លោះកាព្យទាំងនោះ។ ភ្លេងការគឺជាឈុតនៃតន្ត្រីនិងចម្រៀងប្រពៃណីដែលបានលេងដើម្បីការកំសាន្ត និងជាការបន្ទរតាមសម្រាប់ផ្នែកនៃពិធីការផ្សេងៗជាច្រើនក្នុងពិធីមង្គលការខ្មែរដែលមានរយៈពេញមួយថ្ងៃតាមប្រពៃណី។
តន្ត្រីខ្មែរពេញនិយមត្រូវបានសំដែងឡើងជាមួយឧបករណ៍របែបលោកខាងលិច រឺក៏លាយឡំដោយឧបករណ៍បុរាណនិងលោកខាងលិច។ តន្ត្រីរាំរែកត្រូវបានតែងឡើងជាលក្ខណៈពិសេសសម្រាប់ការរាំរែកក្នុងសង្គម។ តន្ត្រីនៃអ្នកចម្រៀងបំពេរអារម្មណ៍លោកស៊ីន-ស៊ីសាមុតនិងអ្នកស្រីរស់-សេរីសុទ្ធាចាប់តាំងពីទសវត្សឆ្នាំ១៩៦០ដល់ទសវត្សឆ្នាំ១៩៧០​ត្រូវបានគេចាត់ទុកថាជាតន្ត្រីពេញនិយមតន្តី (ខ្លាស់ស៊ិក)របស់កម្ពុជា។ កំឡុងបដិវត្តន៍ខ្មែរក្រហមពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក)និងមានប្រជាប្រិយជាច្រើននៅទសវត្ស៦០និង៧០បានស្លាប់ដោយការប្រហារជីវិត ការអត់ឃ្លាន រឺ ការធ្វើការហួសកម្លាំង[ត្រូវការអំណះអំណាង] និងខ្សែអាត់ស្នាដៃដើមជាច្រើនពីសម័យនោះត្រូវបានបាត់បង់ រឺ បំផ្លាញ។
នៅទសវត្សឆ្នាំ១៩៨០ កែវ-សារ៉ាត់ (ជនភៀសខ្លួនម្នាក់ដែលតាំងលំនៅនៅសហរដ្ឋ) និងពួកអ្នកដទៃទៀតបានបន្តកេរ្តិ៍ដំណែលនៃពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក) ម្ដងម្កាលបានបង្កើតឡើងវិញនូវចម្រៀងពេញនិយមរបស់ពួកអ្នកចម្រៀងសម័យពីដើម។ ទសវត្ស៨០និង៩០ក៏បានឃើញការងើបឡើងនូវប្រជាប្រិយភាពនៃកន្ត្រឹម បែបបទតន្ត្រីនៃទម្រង់ខ្មែរសូរិន្ទដោយប្រើប្រាស់ឧបករណ៍តន្ត្រីសម័យ។

 


0 comments:

Post a Comment